ផ្នែកវះកាត់ប្រព័ន្ធប្រាសាទ

គោលដៅ

ទទួលព្យាបាលអ្នកជម្ងឺដែលរងការប៉ះទង្គិចផ្នែកក្បាល និងជម្ងឺដែលមានអការៈ កម្រើក ដៃ ជើងមិនបាន ភ្លាមៗនិយាយមិនចេញជាដើម។

មាតិកានៃការពិនិត្យព្យាបាល

ចំពោះអការៈមួយចំនួនដូចជា ដៃ ជើង កម្រើកមិនបាន ភ្លាមៗនិយាយមិនចេញ គឺអាចបណ្តាលមកពីជម្ងឺផ្នែកខួរក្បាលដូចជា ជម្ងឺរលួយសាច់ដុំខួរក្បាល រឺជម្ងឺដុំសាច់ក្នុងខួរក្បាល។​ មានការពិនិត្យបន្ថែមដោយគ្រូពេទ្យជំនាញវះកាត់ខួរ ក្បាលហើយយើងខ្ញុំយកចិត្តទុកដាក់ធ្វើការព្យាបាលលើផ្នែកស្តានិតិកាយសម្បទាដើម្បីអោយលោក-អ្នកវិលមករកជីវភាពដូចធម្មតាឡើង វិញ។ មិនតែប៉ុណ្ណោះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជម្ងឺដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់គ្រប់ពេលវេលា។

ផ្នែកព្យាបាលសរសៃឈាមខួរក្បាល

គោលដៅ

ទទួលព្យាបាលអ្នកជម្ងឺដែលមានអការៈ កម្រើក ដៃ ជើងមិនបាន ភ្លាមៗនិយាយមិនចេញ។

មាតិកានៃការពិនិត្យព្យាបាល

ក្នុងករណីដែលអ្នកទើបតែកើតមានជម្ងឺរលួយ សាច់ដុំខួរក្បាលថ្មីៗ អាចធ្វើការព្យាបាលក្នុងសរសៃឈាមដើម្បីធ្វើអោយអការៈមានភាពប្រសើរឡើង។មន្ទីរពេទ្យយើងខ្ញុំមានបំពាក់នូវឧបករណ៍បរិក្ខារពេទ្យគ្រប់គ្រាន់និងមានគ្រូពេទ្យជំនាញវះកាត់និងព្យាបាលជម្ងឺដាច់សរសៃឈាមខួរក្បាលយ៉ាងមានប្រសិទ្ធីភាព ប្រសិនបើលោកអ្នកមានកង្វល់ពីជម្ងឺរបស់លោកអ្នកយើងអាចទទួលព្យាបាលជម្ងឺជូនលោកអ្នកបានគ្រប់ពេលវេលា។

ផ្នែកប្រព័ន្ធប្រាសាទ

គោលដៅ

ការផ្តល់វេសាថែទាំវេជ្ជៈសាស្រ្តជូនអ្នកជម្ងឺដែលមានអការៈ ដូចជា(ល្ហិតល្ហៃ) (ស្ពឹក) (ជម្ងឺឈឺសរសៃប្រសាទ)។

មាតិកានៃការពិនិត្យព្យាបាល

ការពិនិត្យព្យាបាលជម្ងឺប្រពន្ធ័ប្រសាទដែលមានអការៈស្ពឹក និងស្លាប់អវៈយវៈ។ ជាមួយគ្នានេះ យើងក៏ផ្តល់ការព្យាបាលថែទាំដោយចលនាជូនលោកអ្នកដែលមានជម្ងឺស្ពឹកដៃ ស្ពឹកជើងរ៉ាំរ៉ៃ និងលោកអ្នកដែលមានកង្វល់ជាមួយអការៈឈឺចាប់ផ្សេងៗសូមមកពិគ្រោះយោបល់ជាមួយ វេជ្ជៈបណ្ឌិតយើងខ្ញុំ។

ផ្នែកស្តានិតិកាយសម្បទា

គោលដៅ

មន្ទីរពេទ្យយើងខ្ញុំទទួលព្យាបាល គ្រប់ប្រភេទ ជម្ងឺដែលមានអការៈផ្សេងៗដូចជាៈ ការឈឺចាប់ មិនអាចធ្វើចលនាបាន លើសជាងនេះទៀត អ្នកជម្ងឺដែលមានអការៈពិបាកលេបពេលទទួលទានអាហារ រឺអ្នកជម្ងឺដែលមិនអាចនិយាយបាន។

មាតិកានៃការពិនិត្យព្យាបាល

ផ្នែកស្តានិតិកាយសម្បទារបស់មន្ទីរពេទ្យយើងខ្ញុំ មានផ្តល់ការថែទាំជូនអ្នកជម្ងឺសំរាកពេទ្យ ដូចជា ការព្យាបាលដោយចលនា ព្យាបាលកាយសម្បទា ស្តាសមត្ថភាពនិយាយ ស្តាសមត្ថភាពស្តាប់។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ចំពោះអ្នកជម្ងឺដែលមានបំណងចង់តាមដានជម្ងឺបន្តគឺនឹងធ្វើការព្យាបាលក្នុងនាមជា(អ្នកជម្ងឺក្រៅ) ហើយ​សំរាប់អ្នកជម្ងឺដែលមានបំណងចង់អោយប្រសើរឡើងក្នុងការរស់នៅ ខាងមន្ទីពេទ្យយើងខ្ញុំនឹង(ផ្តល់ការព្យាបាលថែទាំដោយចលនាដល់ផ្ទះលោកអ្នក)។ ក្នុងករណី មិនអាចធ្វើចលនាបាន រឺមិនអាចធ្វើចលនាបានដោយសារការឈឺចាប់ រឺមិនអាចនិយាយបានតាមគំនិតចង់និយាយ សូមធ្វើការទាក់ទងមកមន្ទីរពេទ្យ។